ព័ត៌មានជាតិ

ជម្លោះស្នេហាភេទដូចគ្នា ឈានដល់ជះទឹកអាស៊ីត ម្នាក់ដេកពេទ្យ ឯម្នាក់ទៀតឃាត់ខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង២០ និង៣០នាទីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ មានករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងមនុស្សឃាត ដោយចេតនា (ជះទឹកអាស៊ីត) ត្រង់ចំណុចមុខសណ្ឌាគារឡឺម៉ុងអគារ លេខ១៩៦ ផ្លូវលេខ៣០៤ ក្រុម៣៩ ភូមិ០៥ សង្កាត់បឹងកេងកងទី០២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ ឃុន កុសល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល គ្មានលេខផ្កូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន មុខរបរបុគ្គលិកសណ្ឋាគារឡឺម៉ុង។ ជនសង្ស័យ ឈ្មោះ ឡាចសោភ័ណ្ឌ ភេទប្រុស (ភេទទីបី) អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមាមជ័យ មុខរបរគ្មាន។

នៅមុនកើតហេតុ ជនសង្ស័យបានទូរស័ព្ទ ទាក់ទងមកជនរងគ្រោះ ដើម្បីសុំជួបចរចារអំពីបញ្ហារស់នៅជាមួយគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនយល់ព្រម ទើបធ្វើឲ្យជនសង្ស័យខឹង រហូតឈានដល់ការជះទឹកអាស៊ីត ដាក់ជនរងគ្រោះ បណ្តាលឲ្យរបួសត្រង់ផ្ទៃមុខ និងទ្រូងតែម្តង។

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនទៅអធិការនគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់