ព័ត៌មានជាតិ

Update៖ រន្ធត់ណាស់! អ្នកចងការប្រាក់ គក់ជេឡាន-ដី ម្នាក់ ពីព្រឹកនៅជុំគ្រួសារសើចសប្បាយ ស្រាប់តែរសៀលបន្ដិច ត្រូវជនដៃដល់បាញ់សម្លាប់

ភ្នំពេញ: នៅវេលាម៉ោងប្រហែល ២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មានករណីឃាតកម្មបាញ់សម្លាប់ដោយ(កាំភ្លើង) កើតឡើង ១លើកនៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ (រកស៊ីចងការប្រាក់ គក់ជេឡានម៉ូតូ និងគក់ជេដី) មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ទើបនឹងរៀបការហើយមានកូនស្រីម្នាក់ អាយុ ១ខួប មុនពេលកើតហេតុពីព្រឹកនៅជុំគ្រួសារហូបបាយសើចសប្បាយ រហូតដល់ម៉ោងកើតជូនម្ដាយទៅពេទ្យ ពេលត្រឡប់មកវិញ ស្រាប់តែត្រូវជនដៃដល់បាញ់ និងដាច់ខ្យល់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ជនរងគ្រោះជិះម៉ូតូម៉ាក PCX ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1ID-7477 ហើយនៅកន្លែងកើតហេតុ បានបន្សល់ទុកនៅសំបកគ្រាប់ចំនួន ៤គ្រាប់ និងក្បាលគ្រាប់ចំនួន ១គ្រាប់ និងសម្ភារ:របស់ជនរងគ្រោះមិនបានបាត់បង់ទេ។

ក្រាយពីកាធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចរួចឃើញថា បាញ់ត្រូវចំនួន ៣គ្រាប់ (ត្រូវចំភ្នែកខាងឆ្វេងមួយគ្រាប់ ត្រូវចំពោះពីរគ្រាប់) បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នកម្លាំងជំនាញ អាវុធហត្ថខណ្ឌកំបូលកំពុងស្រាវជ្រាវបន្ត៕

មតិយោបល់