ព័ត៌មានជាតិ

អ្នកបើកបរគោយន្តកន្ត្រៃម្នាក់ ត្រូវរថយន្តបុកស្លាប់ នៅស្រុកស្រីស្នំ

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង ១២ និង៤៣ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ ៦៨ ចន្លោះបង្គោលគីឡូម៉ែត្យលេខ ៣៥-៣៦ ត្រង់ចំណុចមុខផ្ទះប្រជាពលរដ្ឋ ឈ្មោះ លាងចាន់ថា ភូមិត្រុំខាងត្បូង ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប រវាងរថយន្ត និង គោយន្តកន្ត្រៃ ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង បានបណ្ដាលឲ្យស្លាប់អ្នកបើកបរគោយន្តកន្ត្រៃ ( KUBOTA) ម្នាក់។

ជនរងគ្រោះឈ្មោះ ហ៊ាក សុផាន់ ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ធ្វើស្រែ ទីលំនៅបច្ចុប្បន្ន ភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ រីឯជនបង្ក (មិនស្គាល់អត្តសញ្ញាណ) បុករួច បានបើកបររថយន្តរត់គេចខ្លួន
បាត់ (កំពុងស្រាវជ្រាវសាវតា) ។

ការខូចខាត៖ គោយន្តកន្ត្រៃ ០១គ្រឿង (ធ្ងន់) បំណែករថយន្តធ្លាក់នៅកន្លែងកើត
ហេតុ។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញស្រុក បានចុះវាស់វែង និងបានធ្វើកំណត់ហេតុ រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់