ព័ត៌មានជាតិ

ខឹងជិះម៉ូតូឌឺឆាប យកដុំថ្មដេញគប់ បណ្ដាលឲ្យរងរបួសក្បាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកដុំថ្មដេញគប់ និងវាយបណ្តាលឲ្យរបួសក្បាល នៅចំណុចបណ្តោយផ្លូវលេខ៧៧បេតេ ភូមិចម្រើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ រឿន វ៉ាត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលលេខM11 សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរប បើកបររថយន្តក្រុមហ៊ុនខ្លាស។

ជនសង្ស័យឈ្មោះ សេន តុងលី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ភូមិឬស្សី ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ជាងភ្លើង។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ១៧:០០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាកសេ១២៥ ពណ៍ខ្មៅ ចេញពីធ្វើការដើម្បីត្រឡប់ទៅផ្ទះជួលនៅភូមិ ទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ពេលជិ:មកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ បានយកដុំថ្មដេញគប់ និងវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសក្បាល ចំហៀងខាងឆ្វេងចំនួន០១កន្លែង មូលហេតុដោយសារខឹងជនរងគ្រោះបានជិះម៉ូតូឌឺឆាបម៉ូតូពួកគេ។

ខណ:នោះកម្លាំងល្បាតនៃប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១ បានចុះទៅដល់ក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេន តុងលី យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ ហើយជនរងគ្រោះមកដាក់ពាក្យបណ្តឹងដើម្បីចាត់ការតាមច្បាប់។ ចំណែកបក្សពួកជនសង្ស័យឈ្មោះ ម៉ៅ បានរត់គេចខ្លួនបាត់។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកនិច ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 1HG 2218 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពវាយជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់