ព័ត៌មានជាតិ

សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន! មេតំហ្វេតាមីនម៉ាទឹកកក ICE ទម្ងន់១,៧៦ក្រាម ត្រូវសមត្ថកិច្ចបង្រ្កាបនិបដកហូត

បាត់ដំបង: កាលពីថ្ងៃទី១៧ខែ ធ្នូ ឆ្នាំ២០២០វេលាម៉ោង៣និង៤០នាទីនៅចំណុច ភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ ដំបង អនុវត្តតាម យោបល់ណែ នាំជាប្រចាំរបស់លោកសាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាល ខេត្តបាត់ដំបង និងដោយបានការសម្រប សម្រួលលេីនីតិវិធីពីលោក រាជអាជ្ញាអម សាលាដំបូង ខេត្ត បាត់ដំបង ក៏ដូច យោបល់របស់លោកកុយ ហៀង ស្នង ការ រងផែនការ ងារគ្រឿងញៀន លោក ហេង បារាំង អធិការន គរ បាលស្រុកភ្នំព្រឹក បាន ដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿង ញៀន រួមជា មួយ កម្លាំងអន្តរាគមន៍និងកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលបួរ ធ្វើការ បង្រ្កាបករណី រក្សាទុកដោយខុស ច្បាប់នូវសារ ធាតុញៀន ០១ ករណីក្នុងបទល្មើសជាក់ស្តែងក្នុងនោះបានធ្វើ ការ ឃាត់ខ្លួនជនសង្ស័ យ ចំនួន ០២ នាក់ គឺ៖
១-ឈ្មោះ មុត មល ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
២-ឈ្មោះ រឿន កុសល់ ភេទប្រុស អាយុ ៤២ឆ្នាំរស់នៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ត ខេត្តបាត់ ដំបង។
*-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE ចំនួន១៤ថង់តូចទម្ងន់១,៧៦ក្រាម។
-ម្ស៉ៅក្រាមព៌ណសថ្លា ច្រកក្នុងថង់ប្លាស្ទិចសថ្លាចំ នួន០១កូនថង់ ទម្ងន់៦,៦១ក្រាម(មិនមានសារ ធាតុញៀន)
-ទូរស័ព្ទដៃមួយគ្រឿងនិងសម្ភារ:សម្រាប់ប្រេី ប្រាស់គ្រឿងញៀនមួយចំនួន។

បន្ទាប់ពីបានធ្វើការស្រាវជ្រាវរួចមកសមត្ថកិច្ចនគរបាលបានបញ្ជូនជន សង័្សយនិងវត្ថុតាងមក កាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

 

មតិយោបល់