ព័ត៌មានជាតិ

បុរសម្នាក់ត្រូវឃាត់ខ្លួន បន្ទាប់ស្រវឹងស្រាជិះកង់ត្រូវក្មេងស្រែកជេ ទ្រាំមិនបានចុះទាត់មួយជើងបណ្តាលឲ្យបាក់ភ្លៅ

កណ្តាល: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី ហិង្សាដោយចេតនានៅថ្ងៃទី ១៨ខែធ្នូឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីចំណុច លើផ្លូវលំ ភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាល។
ជនរងគ្រោះ ០១នាក់មានឈ្មោះផល រីតា ភេទប្រុស អាយុ ៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស
ទីលំនៅបច្ចុប្បន្នភូមិល្វាសរកណ្ដាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាល
ជនសង្ស័័យ ០១ នាក់
១-ឈ្មោះវ៉ាត ឆៃរ៉ាត់ហៅ ប៉ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
ទីលំនៅបច្ចុប្បន្ន ភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាល (ឃាត់ខ្លួន)
ផលប៉ះពាល់ ÷
-ជនរងគ្រោះឈ្មោះ ផល រីតា រងរបួសភ្លៅស្តាំ(បាក់ឆ្អឹង)
វត្ថុតាងចាប់យក ÷ គ្មាន
តាមដំណើររឿងនៅវេលាម៉ោងកើតហេតុ ឈ្មោះ ផល រីតាភេទប្រុសអាយុ៨ឆ្នាំ
បានឈរលេងជាមួយក្មេងៗដូចគ្នា ១-ឈ្មោះស័ក ភេទប្រុស ២-ឈ្មោះហួ ភេទស្រី នៅលើផ្លូវលំក្រោយផ្ទះឈ្មោលី ជឺ ស្ថិតនៅភូមិល្វាសរកណ្តាល ពេលកំពុងឈរលេងស្រាប់តែឈ្មោះវ៉ាត ឆៃរ៉ាត់ហៅ ប៉ ភេទប្រុសអាយុ២៥ឆ្នាំ ស្រវឹងស្រាជិះកង់មកពីភូមិព្រែកប្រា ពេលមកដល់កន្លែងក្មេងរងគ្រោះកំពុងឈរលេង ឈ្មោះ វ៉ាត ឆៃរ៉ាត់ ហៅប៉ បានចុះពីលើកង់ទៅទាត់ក្មេងរងគ្រោះ ឈ្មោះផល រីតាមួយជើងចំភ្លៅខាងស្តាំ បណ្តាលឲ្យបាក់ ដោយសារខឹងក្មេងរងគ្រោះជេរថាអាឆ្កួត ។ ចំពោះក្មេងរងគ្រោះឈ្មោះផល រីតា ត្រូវបានម្ដាយបង្កើតនាំទៅកាន់មន្ទីរពេទ្យកុមារជាតិ បន្ទាប់មកបានទូរស័ព្ទប្រាប់មកសមត្ថកិច្ចថាឈ្មោះផល រីតា ត្រូវបានគ្រូពេទ្យពិនិត្យថាបាក់ឆ្អឹងភ្លៅ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកល្វាឯមដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់