ព័ត៌មានជាតិ

កម្លាំងជំនាញ ព្រហ្មទណ្ឌ ចាប់ជនសង្ស័យម្នាក់ រកឃើញគ្រឿងញៀនជាច្រើន និងអាវុធខ្លី ១ដើម

ព្រះសីហនុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២៣ និង ០០នាទី កម្លាំងជំនាញ ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល ស្រាវជ្រាវ ចាប់ ជនសង្ស័យម្នាក់ ភេទប្រុស កំពុងជិះរថយន្តម្នាក់ឯង តាមផ្លូវឆ្នេរអូរឈើទាល ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់មកកម្លាំងសមត្ថកិច្ច បានធ្វើការឆែកឆេរនៅលើខ្លួនជនសង្ស័យ រកឃើញគ្រឿងញៀន ជាច្រើននិងអាវុធខ្លី ១ ដើម បន្ថែមទៀត ។

ជនសង្ស័យឈ្មោះ TANG ZHANG WEI ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវនៅកាស៊ីណូ ស៊ីងតាលូ លិខិត ឆ្លងដែល (មិនយកជាប់ខ្លួន) ស្នាក់នៅសណ្ឋាគារ អាលីយ៉ា ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន ៖ អាវុធខ្លី ០១ដើម ម៉ាក Zoraki 2914-TD មានលេខសម្គាល់: 0620-000002, បង់កាំភ្លើង ០១ មានគ្រាប់ កាំភ្លើង ០៩គ្រាប់ , គ្រឿងញៀន ១០កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហម មានអក្ស WY ០១កញ្ចប់ មាន០៥គ្រាប់ , ក្រដាសអាលុយមីឡូម សម្រាប់ប្រើគ្រឿងញៀន មួយចំនួន, រថយន្ត ០១គ្រឿង ម៉ាក LEXUS RX330 ពណ៌ប្រផេះ ស្លាកលេខ: ភ្នំពេញ 2BA-4980 ៕

មតិយោបល់