ព័ត៌មានជាតិ

សាហាវណាស់! ប្អូនប្រុសបង្កើត ណាត់បងមកជួបដល់ផ្ទះ រួចដកកាំភ្លើងខ្លីម៉ាកឡុកបាញ់សម្លាប់

កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចខេត្ត និង ក្រុងតាខ្មៅ កំពុងស្វែងរកចាប់ខ្លួនប្អូនប្រុសបង្កើត ណាត់បងបង្កើត មកបាញ់សម្លាប់ ដល់ក្នុងផ្ទះ ។ ហេតុការណ៍បាញ់សម្លាប់មនុស្សនេះ បានកើតឡើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៧និង១០នាទី នៅចំណុចផ្ទះជនសង្ស័យភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងបានឲ្យដឹងថា ជនរងគ្រោះជាបងបង្កើតឈ្មោះ ឆាយ សៀមមី ភេទប្រុស អាយុជាង៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ទីលំនៅភូមិកាហេ ឃុំកាហេ ស្រុកកងមាស ខេត្តកំពង់ចាម។

ជនសង្ស័យត្រូវជាប្អូនបង្កើត ឈ្មោះ ឆាយ សាលាភ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្នុងភូមិសង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ (គេចខ្លួន) (ជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកscoopy ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ …..9941 ។

វត្ថុតាងចាប់យក៖ អាវុធខ្លី១ដើមម៉ាក Lock 98 លេខ៖ 00080409236 បង់01 គ្រាប់ចំនួន10 របស់ជនសង្ស័យមានប្រភព មិនច្បាស់)។

លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយតែងតែ ឈ្លោះគ្នាជាមួយប្រពន្ធ រកស៊ីលក់ផលិតផលតាមអនឡាញ ។ លុះមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលា ម៉ោង៤រសៀល ជនសង្ស័យបានឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួនទៀត ពេលនោះជនរងគ្រោះ បានចូលទៅជួយសម្របសម្រួល ឲ្យឈប់ឈ្លោះគ្នា តែពេលនោះជនសង្ស័យបែរជាខឹងថា ជនរងគ្រោះចេះដឹងរឿងប្តីប្រពន្ធរបស់គេចង់បំបែកបាក់ ប្តីប្រពន្ធ គេ ។ លុះមកដល់វេលាម៉ោង០៤ទៀបភ្លឺ នាថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះពីខេត្តកំពង់ចាម ឲ្យឡើង មកជួបនៅផ្ទះរបស់ខ្លួន នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីនិយាយគ្នាបន្តិច។

ពេលនោះជនរងគ្រោះ បានជិះម៉ូតូឡើងមកជួបជនសង្ស័យតាមការណាត់ តែនៅពេលមកដល់មិនទាន់បាននិយាយអ្វីផង ក៏ត្រូវ ជនសង្ស័យដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ជនរងគ្រោះត្រូវចំក្រោមក្លៀក ខាងស្តាំធ្លាយគ្រាប់ទៅក្រោយមានរបួសយ៉ាងធ្ងន់ ហើយ ជនសង្ស័យបាន រកបាញ់ ឪពុកក្មេក តែមិនផ្ទុះ និងប្រតាយប្រតប់គ្នា ជ្រុះកាំភ្លើងត្រូវឪពុកក្មេកយកបាន ជនសង្ស័យបានគេចរួច ឡើងជិះម៉ូតូ scoopy ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 9941 ជិះឡើងមក តាខ្មៅ គេចខ្លួនសំដៅមកភ្នំពេញ ។

ករណីនេះសមត្ថកិច្ច ខេត្ត និង ក្រុងតាខ្មៅកំពុងស្វែងរក ជនសង្ស័យ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់