រតនគិរីៈ មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលមកពីភ្លើងចង្រ្កានដាំបាយ មិនបានពន្លត់ ហើយរងើកភ្លើងបានធ្លាក់ចូលក្នុងបន្ទប់ក្រោមផ្ទះ បណ្តាលឲ្យឆាបឆេះអស់ចំនួន៤ខ្នងយ៉ាងសន្ធោសន្ធៅ។
ហេតការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិលុងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
សូមបញ្ជាក់ថា អគ្គិភ័យនេះឆេះអស់ផ្ទះចំនួន៤ខ្នងផ្ទះ និងកំពុងឆេះបន្តបន្ទាប់ ដោយមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទេ ព្រោះមិនអាចទៅទេ ដោយសារផ្លូវឡើងភ្នំចោទខ្លាំងពេក ម្យ៉ាងមានចម្ងាយពីទីរួមស្រុកជាង៣០គីឡូម៉ែត្រ នៅជាប់ព្រំដែនវៀតណាម៕
មតិយោបល់