ភ្នំពេញៈ នៅចន្លោះពីម៉ោង០៧ ព្រឹកដល់ម៉ោង ១០យប់ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៩
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជាលទ្ធផល៖ បានធ្វើការឃាត់យានយន្តសរុបចំនួន ០៣ គ្រឿង រួមមាន៖
១- ម៉ូតូចំនួន ០២ គ្រឿង ។
២- រថយន្តចំនួន ០១ គ្រឿង ។
បច្ចុប្បន្ន ត្រូវបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕
មតិយោបល់