ភ្នំពេញៈ នៅវេលាម៉ោង ២និង៣៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់បើករថយន្តបុកបង្គោលភ្លើង ស្ថិតតាមបណ្ដោយផ្លូវ២៧៣ កែង២៨៩ ត្រង់ចំណុចអង់តែនទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក វីហ្គូល ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4999 បើកបរដោយបុរសម្នាក់ ជាមន្ត្រីចរាចរណ៍ផ្នែកសណ្ដាប់ធ្នាប់។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តម៉ាកខាងលើ បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា ធ្វើដំណើរពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុជាផ្លូវកោង បានជ្រុលចង្កូតទៅបុកបង្គោលភ្លើង បណ្ដាលឲ្យរថយន្តរងការខូចខាត រួចចុះរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕
មតិយោបល់