កំពង់ស្ពឺៈ ថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទី កម្លាំងផ្នែកយុត្តិធម៌ក្រុងសហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់ស្វាយក្រវ៉ាន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សយ ចំរើន ( ទូច )ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ករណីឃាត់ខ្លួនជនងស្ស័យខាងលើនេះ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ប៉ាល វណ្ណណែត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្រែចែង ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ករណីរំលោភលើទំនុកចិត្ត កើតហេតុនៅចំណុចផ្ទះសំណាក់ យីហោជំនោរាត្រី ស្ថិតនៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ករណីខាងលើកម្លាំងជំនាញបាន កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់