ព្រះសីហនុៈ លោកវរៈសេនីយ៍ត្រី ហួ យ៉ៃ អធិការរងស្រុកព្រៃនប់ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post News ថា នៅ ថ្ងៃអង្គារ ១៥ រោច ខែ បុស្ស ឆ្នាំ រកា ព ស ២៥៦១ ត្រូវនិងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល កម្លាំផ្នែកព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ពិសេស របស់ អធិការដ្ឋាននគបាលស្រុកព្រៃនប់ សហការជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋាបាល ឃុំបិតត្រាំង ដឹកនាំដោយលោក វរៈសេនីយ៍ត្រីហួ យ៉ៃ អធិការរងយុត្តិធម៌ និងលោក អនុសេនីយ៍ឯក សួន រ៉ាឌី អធិការរងទទួលបន្ទុកការងារគ្រប់គ្រងអន្តរាគមន៍ ក្រោមបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ហ៊ីង ច័ន្ទរិទ្ធ អធិការនគរបាលស្រុកព្រៃនប់ ចុះធ្វើការស្ទាក់ឃាត់ម៉ូតូដែលកែច្នៃខុសបច្ចេកទេស ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការរំខានដល់អ្នកដទៃ នៅចំណុចផ្លូវបំបែកជា បួន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមពូធឿង ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយធ្វើការឃាត់ម៉ូតូ សរុបបានចំនួន២៦គ្រឿង។
ក្នុងនោះរួមមាន៖ តបំពង់ស៊ីម៉ាំង បំពងសម្លេងចំនួន១៦គ្រឿង, តភ្លើងឡាស៊ែចំនួន១០គ្រឿង។
បច្ចុប្បន្ន ម៉ូតូទាំងអស់នេះយើងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើការអប់រំ ចុះកិច្ចសន្យាចំពោះម្ចាស់ម៉ូតូដែលបានកែច្នៃខុសបច្ចេកទេស៕
មតិយោបល់