បាដាដោ៖:មនុស្សដល់ទៅ15នាក់ទៀតដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនិងបំផ្ទុះគ្រាប់បែកអត្តឃាតផ្សេងគ្នានៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍ដែល 65 នាក់ទៀតទទួលរងរបួសនិងបញ្ជូនទៅមន្ទីរពេទ្យ។ នៅក្នុងទីក្រុងបាដាដទាហានម្នាក់បានស្លាប់និង 6 នាក់ទៀតរងរបួសនៅខណះដែលឡានដែលបើកបរដោយជនធ្វើអត្តឃាតម្នាក់បានបើកសំដៅចូលទីក្រុងហើយចុចបំផ្ទុះឡានខ្លួនតែម្តង។ការបំផ្ទុះឡានពីរគ្រឿងផ្សេងទៀតដែលស្ថិតនៅក្នុងស្រុកមួយនៃភាគខាងជើងឆៀងខាងលិចបានសម្លាប់មនុស្ស 5 នាក់និងរបួស 20 នាក់។នៅក្នុងស្រុក Karrada រថយន្តពីរគ្រឿងបានផ្ទុះឡើងសម្លាប់ប្រជាពលរដ្ឋបីនាក់និងរបួសដល់ទៅ 16 នាក់នៅពេលដែល 10 នាក់ផ្សេងទៀតរងរបួសនៅក្នងហេតុការណ៍បំផ្ទុះឡានផ្សេងទៀតនៅក្នុងខ្សែផ្លូវពីស្រុក SaidiyahទៅBaladiyat ភាគខាងត្បួងនឺទីក្រុងបាដាដ។ នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅក្នុងថ្ងៃដដែលបានសម្លាប់ប៉ូលិសព្រំដែនពីរនាក់នៅត្រង់ចំណុចផ្លូវហាយវេយ៍មួយដែលស្ថិតនៅចន្លោះផ្លូវពីតំបន់ Ramadi…
មតិយោបល់