ព័ត៌មានជាតិ

១៥ នាក់​បាន​ស្លាប់ និង ៦៥ នាក់​រងរបួស​ក្នុង​អំពើហិង្សា​បំផ្ទុះ​គ្រាប់បែក​នៅ​អ៊ីរ៉ាក់​

​បា​ដា​ដោ៖​:​មនុស្ស​ដល់​ទៅ​15​នាក់​ទៀត​ដែល​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការបាញ់ប្រហារ​និង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ផ្សេងគ្នា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល 65 នាក់​ទៀត​ទទួល​រង​របួស​និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​នៅក្នុង​ទីក្រុង​បា​ដា​ដ​ទាហាន​ម្នាក់​បាន​ស្លាប់​និង 6 នាក់​ទៀត​រងរបួស​នៅ​ខ​ណះ​ដែលឡាន​ដែល​បើកបរ​ដោយ​ជន​ធ្វើអត្តឃាត​ម្នាក់​បាន​បើក​សំដៅ​ចូល​ទីក្រុង​ហើយ​ចុច​បំផ្ទុះ​ឡាន​ខ្លួន​តែម្តង​។​ការ​បំផ្ទុះ​ឡាន​ពីរ​គ្រឿង​ផ្សេង​ទៀត​ដែល​ស្ថិត​នៅក្នុង​ស្រុក​មួយ​នៃ​ភាគ​ខាងជើង​ឆៀង​ខាងលិច​បាន​សម្លាប់​មនុស្ស 5 នាក់​និង​របួស 20 នាក់​។​នៅក្នុង​ស្រុក Karrada រថយន្ត​ពីរ​គ្រឿង​បាន​ផ្ទុះឡើង​សម្លាប់​ប្រជាពលរដ្ឋ​បី​នាក់​និង​របួស​ដល់​ទៅ 16 នាក់​នៅ​ពេល​ដែល 10 នាក់​ផ្សេង​ទៀត​រងរបួស​នៅ​ក្នង​ហេតុការណ៍​បំផ្ទុះ​ឡាន​ផ្សេង​ទៀត​នៅក្នុង​ខ្សែ​ផ្លូវ​ពី​ស្រុក Saidiyah​ទៅ​Baladiyat ភាគ​ខាងត្បួង​នឺទី​ក្រុង​បាដា​ដ​។​

​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​មួយ​នៅក្នុង​ថ្ងៃ​ដដែល​បាន​សម្លាប់​ប៉ូលិស​ព្រំដែន​ពីរ​នាក់​នៅ​ត្រង់​ចំណុច​ផ្លូវ​ហាយវេ​យ៍​មួយ​ដែល​ស្ថិត​នៅ​ចន្លោះផ្លូ​វ​ពី​តំបន់ Ramadi ទៅ​ប្រទេស Jordan ។​គួរ​រំឭក​ដែរ​ថា​មុន​មួយ​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ពុធ​អ៊ីរ៉ាក់​បាន​ស្លាប់​មនុស្ស​ដល់​ទៅ 26 នាក់​និង​រងរបួស​ដល់​ទៅ 80 នាក់​នៅក្នុង​រយះពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/c6afb7f9074d4fccaec2c2be9b5e2e92_zps8d9c2440.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/Mideast_Iraq_Violence_Dure_t670_zpsf4837e70.jpg

មតិយោបល់