ភ្នំពេញៈ នៅវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ស្ថិតក្នុងភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CX-9472 សណ្តោងរ៉ឺម៉កឃ្លុបដោយមានគ្នា ២នាក់ ក្នុងគោលបំណងដឹកយកនំទៅឲ្យម៉ូយ ។
ដំណើររឿង៖ មុនពេលកើតហេតុម៉ូតូម៉ាកខាងលើ បានធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូ ១គ្រឿង ពីត្បូងទៅជើងមកបុក បណ្ដាលឲ្យដួលរងរបួសធ្ងន់។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួស ត្រូវរថយន្តសង្គ្រោះដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕



មតិយោបល់