ព័ត៌មានជាតិ

Update៖ ចាប់បានហើយខ្មាន់កាំភ្លើងដែលបាញបុរសម្នាក់ នៅសង្កាត់ភ្លើងឆេះរទេះ

ភ្នំពេញ: ខ្មាន់កាំភ្លើងដែលបាញបុរសម្នាក់ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការចាប់ខ្លួនបានហើយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ។

ជនដៃដល់ឈ្មោះ សុខ ហេងបូរ អាយុ៣០ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មូលហេតុដែលបាញ់សម្លាប់ជនរងគ្រោះ ព្រោះជនដៃដល់ជំពាក់លុយជនរងគ្រោះ ចំនួន១ម៉ឺនដុល្លារ ហើយជនរងគ្រោះតែងតែទារលុយរាល់ថ្ងៃ៕

 

មតិយោបល់