ព័ត៌មានជាតិ

បើករថយន្តខុសបច្ចេកទេស បណ្តាលអោយធ្លាក់អេស្កាវ៉ាទ័រធ្លាក់សង្កត់កម្មករម្នាក់ស្លាប់

បន្ទាយមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងមួយបានកើតឡើង បណ្តាលអោយកម្មករដើរតាមអេស្កាវ៉ាទ័រម្នាក់ត្រូវអេស្កាវ៉ាទ័រសង្កត់ស្លាប់ យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង០០នាទីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលំ ភូមិគោកស្វាយ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តHINO ធន់ធំពណ៌បៃតងមួយគ្រឿងដឹកអេស្កាវ៉ាទ័រ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-0475 បើកបរមិនប្រយ័ត្នពីកើតទៅលិចតាមបណ្តោយផ្លូវលំ លុះដល់ចំណុចកែងផ្លូវរថយន្តបំរុងបត់ឆ្វេងតែជ្រុលខុសបច្ចេកបណ្តាលអោយធ្លាក់ពីលើចិញ្ចើមផ្លូវ ចំនែកអេស្កាវ៉ាទ័របានធ្លាក់សង្កត់ព្រូ (កម្មករដើរតាមអេស្កាវ៉ាទ័រ) បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តអេស្កាវ៉ាទ័រ ភ័យស្លន់ស្លោរបើកទ្វាររថយន្តរត់គេចដោយសុវត្ថិភាព ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ណូ ណូយ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។

ក្រោយកើតហេតុសមត្ថកិច្ចបានយករថយន្តHINO និងអេស្កាវ៉ាទ័រ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ចំនែកសាកសពជនរងគ្រោះទុកអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

បច្ចុប្បន្នសតម្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ជនបង្ក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលការ ចាត់ការតាមនីតិវិធីនៃច្បាប់ ៕

មតិយោបល់