ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះពំនូកចំបើងនៅស្រុកព្រៃឈរ

កំពង់ចាមៈ នៅ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង១០និង០០នាទី ករណីអគ្គិភ័យឆាបឆេះពំនូកចំបើង នៅចំណុចក្បែរផ្ទះឈ្មោះ ម៉ៅ ភឺន ភេទប្រុស អាយុ 52 ឆ្នាំ នៅភូមិក្រឡោង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បន្ទាប់ពីបានទទួលព័ត៌មាន លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការ បានចាត់បញ្ជាកម្លាំងរថយន្តពន្លត់អគ្គីភ័យស្រុក កម្លាំងអន្តរាគមន៍ស្រុក និង ប៉ុស្តិ៍ ព្រមទាំងមានការសហការចូលរួមជួយពីប្រជាពលរដ្ឋ ចុះធ្វើការអន្តរាគមន៍ចំពោះករណីឆាបឆេះខាងលើនេះ រហូតដល់ម៉ោង 11:15 នាទី កម្លាំងសមត្ថកិច្ចបានធ្វើការគ្រប់គ្រងស្ថានការណ៍ បានទាំងស្រុង មិនបណ្តាលឱ្យឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ

ប្រើប្រាស់រថយន្តអគ្គីភ័យស្រុក 01 គ្រឿងទឹក ចំនួន 02 ស៊ឺទែន

ការខូចខាត: ឆេះពំនូកចំបើងប្រមាណជាង 60 % និងមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ

មូលហេតុ: ឈ្មោះ ម៉ៅ ភឺនផ្សារដំបូលដែកសំយ៉ាបមុខផ្ទះ បណ្ដាលឲ្យកំទិចភ្លើងដែកខ្ទាតមកលើពំនូកចំបើងបង្កឲ្យឆាបឆេះ៕

 

មតិយោបល់