Post News Media ព័ត៌មានជាតិ បើកត្រាក់ទ័រម...

បើកត្រាក់ទ័រមិន​ប្រយ័ត្ន ធ្លាក់ចូលក្នុងប្រឡាយក្រឡាប់ ស្លាប់ម្នាក់នៅនឹងកន្លែង!

ប៉ៃលិន: ​កាលពីវេលាម៉ោង​១២​ថ្ងៃអាទិត្យ ១​៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីក្រឡាប់ត្រាក់ទរ័ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅចំណុចចំការស្វាយ ស្ថិតនៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ​ ភាង​ ភួង ភេទ ប្រុស អាយុ​ ២១ឆ្នាំ មានស្រុកកំណើត ភូមិទួលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម
ស្នាក់នៅក្នុង ភូមិឃុំកើតហេតុខាងលើ មានមុខរបរជាកម្មករក្នុងចម្ការស្វាយ។

មូលហេតុបើកបរមិនប្រុងប្រយ័ត្ន បណ្ដាលឲ្យធ្លាក់ចូលក្នុងប្រឡាយក្រឡាប់។
​បច្ចុប្បន្នសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...