ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលស្រ្តីម្នាក់ជិះម៉ូតូបុកគូទរថយន្តពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់បាក់ដៃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤៧នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដែលទីតាំងនៅតាមបណ្តោយផ្លូវ៥០ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្តកូរេមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B-0104 បានឈប់នៅទីតាំងលើ ស្របពេលនោះមានស្រ្តីម្នាក់ជិះម៉ូតូម៉ាកឆាលីមួយគ្រឿងមានទិសដៅពីលិចទៅកើតបានបុកគូទរថយន្តពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងខាងលើធ្វើការវាស់វែងរួចឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាបណ្តោះអាសន្នដោយមិនចង់វែងឆ្ងាយទើបខាងរថយន្តព្រមសងសំណងទៅជនរងគ្រោះដើម្បីបញ្ចប់រឿង៕
មតិយោបល់