ព័ត៌មានជាតិ

ជនជាតិចិន បើក Range Rover កៀររថយន្ត Toyota Prius រងការខូចខាតយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញៈ រថយន្តម៉ាក Range Rover ជនជាតិចិន បើកឆ្លងផ្លូវគាររថយន្ត Toyota Prius បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្ក អោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទល់មុខ ប្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដែលស្ថិតនៅភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្ត ម៉ាក Range Rover ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2 BE-0516 បើកបរឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើង។
ចំណែករថយន្ត Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-6385 បើកបរក្នុងទិសដៅពីលិចទៅកើត រងការខូចខាតផ្នែក ខាងស្តាំ។

តាមប្រភពព័ត៌មានពីជនរងគ្រោះរថយន្តម៉ាក តូយ៉ូតាព្រូស បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បើកបរតាមដងផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន មធ្យមលុះមកដល់ចំណុចកើតហេតុ នឹងចំណុចស្តុប មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបើកបរពាក់ទឹមជាមួយរថយន្តបង្កម៉ាក range rover ដែលជារថយន្តរបស់ជនជាតិចិន បើកបរក្នុងទិសដៅស្របគ្នា ហើយមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តជនជាតិចិន បានបើក បត់ឆ្វេង បណ្តាលឲ្យកៀររថយន្តរងគ្រោះ បណ្តាលឲ្យរងការខូចខាត ផ្នែកខាងស្តាំមួយចំហៀង ។

ប្រភពព័ត៌មានបានបន្តទៀតថាខណៈពេលភ្លាមភ្លាម ដោយភាគីខាងជនជាតិចិន មានតំណាងបកភាសាខ្មែរ បានមកដោះស្រាយជាមួយភាគីរងគ្រោះដែរ តែការដោះស្រាយមិនសម នឹងការខូចខាតរថយន្ត រងគ្រោះ ដោយអោយចំនួន១០០ ដុល្លារតែភាគីរងគ្រោះមិនព្រមទុកអោយ សមត្ថកិច្ច ចាត់ការតាមនីតិវិធីច្បាប់។

ក្រោយពេលកើតហេតុ កម្លាំងជំនាញចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ បានវាស់វែង នឹងយករថយន្តទាំង២គ្រឿង យកទៅរក្សាទុក ដើម្បី រង់ចាំការដោះស្រាយថ្ងៃក្រោយ ៕

មតិយោបល់