ព័ត៌មានជាតិ

រថយន្តបុកបន្តកន្ទុយគ្នា៣គ្រឿងបណ្តាលឲ្យរបួសជិត១០នាក់បញ្ជូនទៅសង្រ្គោះភ្លាមៗ

កំពត: នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើកនៅលើផ្លូវជាតិលេខ៣ (កំពត ភ្នំពេញ)នៅចន្លោះបង្គោលគីឡូម៉ែត្រ១៣៨+១៣៩ រវាងរថយន្តនិងរថយន្ត៣ គ្រឿងបុកបន្តគ្នា ដែលមានទិសដៅផ្ទុយគ្នា ។
១.រថយន្តបង្ករម៉ាកLXS 570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B 3456 បើកបរដោយឈ្មោះលឹម ស៊ីឌឿនភេទប្រុសអាយុ ៤២ ឆ្នាំនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ រថយន្តខូចខាតកម្រិតធ្ងន់អ្នកបើកបររងរបួសស្រាលរួមដំណើរជាមួយ ៣ នាក់ប្រុសជាជនជាតិចិនមិនបានស្គាល់ឈ្មោះរបួសធ្ងន់ 2 នាក់បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។
២.រថយន្តម៉ាកដេវូពណ៌ស ខៀវពាក់ស្លាកលេខកណ្ដាល 2A 2578 កន្ទុយរម៉កពាក់ស្លាកលេខកំពង់ស្ពឺ4A 0425 បើកបរដោយឈ្មោះជុំ គង់ ភេទប្រុសអាយុ ៣៤ ឆ្នាំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាលរងរបួសបាក់ដៃឆ្វេងបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត មានទិសដៅពីត្បូងទៅជើង។
៣.រថយន្តម៉ាកFUSOពណ៌សពាក់ស្លាកលេខព្រះសីហនុ3A 1314 បើកបរដោយឈ្មោះមាង សារ័ត្ថ ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិទឹកក្រហមឃុំកណ្ដោលស្រុកទឹកឈូខេត្តកំពត របួសធ្ងន់រួមដំណើរជាមួយ២នាក់។
ឈ្មោះមាង សារ៉ូ ភេទប្រុសអាយុ 25 ឆ្នាំរស់នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកឈូក ខេត្តកំពត រងរបួសធ្ងន់និងម្នាក់ទៀតមិនបានស្គាល់ឈ្មោះអ្នកទាំង៣បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
រីឯវត្ថុតាងរថយន្តទាំង៣បានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់