ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះ អស់ទាំងស្រុង នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០១និង៤០នាទី មានករណីអគ្គិភ័យឆេះផ្ទះ១ខ្នង ទំហំ ៤ម x ៤ម ស្ថិតនៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ម្ចាស់ផ្ទះមានឈ្មោះ ឈួន ចាន់នី អាយុ ២៧ឆ្នាំ និងប្រពន្ធឈ្មោះ រ៉េត ផល អាយុ ២៤ឆ្នាំ មានកូនក្នុងបន្ទុកម្នាក់ ។ ខូចខាតសម្ភារៈ រួមមាន៖ ម៉ូតូ១គ្រឿង អង្ករ លុយចំនួន៧០០០០រៀល អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងឯកសារផ្សេងៗទៀត ព្រមទាំងសម្ភារៈមួយចំនួនទៀតនៅក្នុងផ្ទះ។

ក្រោយពេលកើតហេតុ ក្រុមការងារ និងអាជ្ញាធរឃុំត្បែងខ្ពស់ បានជួយឧបត្ថម្ភថវិកាចំនួន ១៣០ ០០០រៀល និងកម្លាំងកងរាជអាវុធហត្ថស្រុក ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ឃុន គ្រីម បាននាំយក៖ ថវិកា អង្ករ និងគ្រឿងឧបភោគជួយឧបត្ថម្ភភ្លាមៗផងដែរ ៕

មតិយោបល់