ព័ត៌មានជាតិ

កិច្ចពិភាក្សាតុមូល ស្ដីពីការបង្រួបបង្រួម និងការផ្សះផ្សារតាមរយៈវប្បធម៌ និងអប់រំ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយវិទ្យាស្ថានសភាកម្ពុជា ស្ថានទូតបារាំង ស្ថានទូតអាឡឺម៉ង់ និងវិទ្យាស្ថានភាសារបារាំង នៅកម្ពុជា បានរៀបចំកម្មវិធីកិច្ចពិភាក្សាតុមូល ស្ដីពីការបង្រួបបង្រួម និងការផ្សះផ្សារតាមរយៈវប្បធម៌ និងអប់រំ៖ កាអនុវត្តន៍ល្អៗ ពីប្រទេសអាឡឹម៉ង់ និងប្រទេសបារាំង នៅបណ្ណាល័យព្រឹទ្ធសភា។

កិច្ចពិភាក្សាតុមូលនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ព័ត៌មាន និងបទពិសោធន៍របស់ប្រទេសបារាំង និងប្រទេសអាឡឺម៉ង់ ដែលបានផ្សះផ្សារ និងមិនជឿចិត្តគ្នា តាមរយៈសកម្មភាពវប្បធម៌ ដែលអាចមានផលប្រយោជន៍ដល់កម្ពុជា ក្នុងការយកជាបទពិសោធន៍ ដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែប្រសើរឡើងជាមួយប្រជាជននៃបណ្តាប្រទេសជិតខាង។

កិច្ចពិភាក្សាតុមូលនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ស្ថានទូតបារាំង អាឡឺម៉ង់ អ្នកជំនាញមកពីប្រទេសបារាំង-អាឡឺម៉ង់ មន្រ្តីរាជការព្រឹទ្ធសភារដ្ឋសភា វិទ្យាស្ថានសភាកម្ពុជា គ្រឹះស្ថានឧត្តមសិក្សា និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត៕

photo_2016-05-27_09-56-10photo_2016-05-27_09-56-13photo_2016-05-27_09-56-16photo_2016-05-27_09-56-18

មតិយោបល់