ព័ត៌មានជាតិ

អាវុធខ្លី១ដើម រកឃើញក្នុងករណីបង្ក្រាបមុខសញ្ញាជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រឿងញៀន

កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានចាប់បង្ក្រាបមុខសញ្ញាសង្ស័យ០៣នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ស្ថិតនៅត្រង់ចំណុច ភូមិត្រាំសសរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៥ និងង០០នាទីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ។

មន្ត្រីនគរបាលស្រុកបសេដ្ឋ បានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់រួមមាន៖ ១-ឈ្មោះ មឿន មន ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិចម្រើនផល ឃុំពោធិម្រាល ស្រុកបសេដ្ឋ ។ ២-ឈ្មោះ ជា បូណា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិតាដែងចាស់ ឃុំពោធិម្រាល ស្រុកបសេដ្ឋ។ ៣-ឈ្មោះ កែម ញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិព្រៃត្បែង ឃុំពោធិម្រាល ស្រុកបសេដ្ឋ ។

មន្ត្រីនគរបាលស្រុកបសេដ្ឋ បានឲ្យដឹងថា ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៣កញ្ចប់តូច ទម្ងន់ ក្រាម , ម៉ូតូ ២ , ទូរស័ព្ទដៃ ១ , កាំភ្លើងខ្លី ១ដើម ម៉ាក EKOL JACKAI COMPACT , បង់ ១ , គ្រាប់ ៦គ្រាប់ , ដាវ ១ រួមនឹងឧបករណ៍ប្រើប្រាស់មួយចំនួន ។

ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់