ព័ត៌មានជាតិ

​ ជំពាក់លុយធនាគារ​និង​បំណុលគេ ប្រើល្បិចកុហកប្តីចុងថាចោរប្លន់យកមាសប្រាក់អស់ពីផ្ទះ តែចុងក្រោយ…!

បន្ទាយមានជ័យ: អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះស្នងការរងទទួលផែន ព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការនិងកម្លាំងនគរបាលស្រុកថ្មពួក ដឹកនាំដោយលោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក ចុះស្រាវជ្រាវសើបអង្កេតករណីប្លន់ប្រដាប់អាវុធ ភ្ជង់យកគ្រឿងអលង្ការ ប្រាក់កាក់ស្រ្តីរងគ្រោះឈ្មោះ បុណ ចន្ថា អាយុ៣៧ ឆ្នាំ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក នៅវេលាយប់ម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចស្រាវជ្រាវប្រមាណ៨ម៉ោងយប់ ទើបដឹងថា ស្រ្តីបំភ្លៃសក្ខីកម្ម បង្កើតបទល្មើស​។ ជំពាក់លុយធនាគារ និងជំពាក់បំណុលគេ ផ្សេងទៀត បានប្រើប្រាស់ល្បិច កុហកប្តីចុង ថាមានចោរប្រដាប់អាវុធ២នាក់ មកភ្ជង់គំរាមប្លន់ យកមាសប្រាក់អស់ពីផ្ទះ។

ក្រោយមកទើបដឹងថា ស្រ្តីរូបនោះ យកមាសប្រាក់ ទៅបញ្ចាំគេ យកប្រាក់ទៅ សងថ្លៃធនាគារ រឿងរកស៊ី និងជំពាក់បំណុល រៀបការកូនស្រីប្តីដើម ទើបហ៊ាន បំភ្លៃសក្ខី កបង្កើតបទល្មើស បង្កឱ្យមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋ ពេញនិងខេត្តបន្ទាយមានជ័យ អាចនិង​ប្រឈមទោសព្រហ្មទណ្ឌ​៕

មតិយោបល់