កណ្តាលៈ នៅថ្ងៃច័ន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨និង១៥នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតក្នុងភូមិជ្រោយសំបួរ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
។
ផ្ទះដែលអគ្គិភ័យឆាបឆេះនេះ សង់ពីឈើ ប្រក់សង្កសី ជញ្ជាំងសង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះ មាស សុខុម ភេទប្រុស អាយុ៦៥ឆ្នាំ (ពោះម៉ាយ) មានទីលំនៅភូមិ-ឃុំកើតហេតុ,ផ្ទះមានទំហំ ទទឹង៥ម៉ែត្រ បណ្តោយទំហំ៩ម៉ែត្រ ត្រូវបានខូចខាតទាំងស្រុង ។
សម្ភារៈខូចខាតរួមមាន៖ ម៉ូតូម៉ាក HONDA DREAM ចំនួន០២គ្រឿងនិងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះឆាបឆេះអស់ទាំងស្រុង។
បច្ចុប្បន្នអគ្គិភ័យខាងលើ ត្រូវបានសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន ចំនួន១គ្រឿង ៕
មតិយោបល់