ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆេះផ្ទះ និងសម្ភារៈប្រើប្រាស់ទាំងស្រុង រាលដាលដល់ផ្ទះអ្នកជិតមួយចំហៀង

ភ្នំពេញ: នៅវេលាម៉ោង ៩និង០០នាទី ព្រឹក ថៃ្ងច័ន្ទ ៧កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅ ផ្លូវ ៣៦៧ កែង៦៣១ ក្រុមទី១៥ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

  • មា្ចស់ទីតាំងឈោះ ឡាំង អ៊ាបខេង ជនជាតិ ខែ្មរ ភេទ ស្រីអាយុ ៤៩ ឆ្នាំ ។
  • មុខរបរ: មេផ្ទះ
  • មូលហេតុ: ឆ្លងចរន្តអគ្គិសនី
  • ប្រភេទសំណង់:ឈើប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ
  • ខូចខាតសម្ភារ: ឆេះផ្ទះឈើប្រក់សង្ក័សីរួមជាមួយសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង ទំហំ ៥ម៉ែត្រx១៦ម៉ែត្រ. និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់០១ចំហៀងផ្ទះ ។
  • ស្លាប់ មនុស្ស : គ្មាន ។
  • របួស មនុស្ស : គា្មន ។
  • រថយន្តការិយាល័យអគ្គិភ័យ ចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន ស្មើនឹង ៦៤ ម៉ែត្រគូប ។
  • រថយន្តជំនួយ
  • រថយន្តក្រសួងមហាផៃ្ទ: ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ ឡាន សើ្មនឹង ១២ ម៉ែត្រគូប ។
  • រថយន្តអាវុធហត្ថ: ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ ឡាន សើ្មនឹង ១២ ម៉ែត្រគូប ។
  • រថយន្តទីក្រុងកោះពេជ្រ: ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន សើ្មនឹង ២៤ ម៉ែត្រគូប ។
  • រថយន្តបុរីប៉េងហ៊ួត: ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡានសើ្មនឹង ១២ ម៉ែត្រគូប ។
    រថយន្តជ្រោយចងា្វរ: ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡានសើ្មនឹង ០៦ម៉ែត្រគូប ។
  • ពន្លត់ចប់ នៅម៉ោង១០និង១៥ នាទី ព្រឹក ៕

មតិយោបល់