ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសរត់ម៉ូតូឌុបម្នាក់ ករណីហិង្សាក្នុងគ្រួសារវាយបំផ្លាញទ្រព្យសម្បត្តិ

កណ្តាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ០៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទីមានករណីអំពើហិង្សាក្នុងគ្រួសារចំណុចផ្ទះជនរងគ្រោះភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ(ប្រពន្ធ)-ឈ្មោះ ហ៊ល ចាន់ធឿន ភេទស្រី មុខរបរលក់ដូ អាយុ៤៦ឆ្នាំទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យ (ប្តី )ឈ្មោះ ស្រេង ពុធ ភេទប្រុស អាយុ ៤៩ឆ្នាំមុខរបរត់ម៉ូតូឌុប ទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅខេត្តកណ្តាល ឃាត់ខ្លួន)។

សម្ភារ:ខូចខាត៖
–កញ្ចក់ទូរតាំង១ផ្ទាំង។
–កង្ហាចំនួន១គ្រឿង។
–ឆ្នាំងដាំបាយអគ្គីសនី១
–កៅអីជ័រចំនួន១ និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

វត្ថុតាងចាប់យក៖
–ញញួរដងឈើចំនួន១ប្រវែង៣០ស.ម។

នៅវេលាកើតហេតុខាងលើជនសង្ស័យជាប្តីបានផឹកស្រាឡើងស្រវឹងជោគ ហើយស្រែកឡូឡាជេរបញ្ចោរប្រពន្ធនិងកូនចៅនៅក្នុងផ្ទះនិងបានកាន់ញញួរវាយបំផ្លិតបំផ្លាញទ្រព្យសម្បត្តិនិងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះអស់មួយចំនួនទៀត ហើយកន្លងមកជនសង្ស័យធ្លាប់បានប្រព្រឹត្តអំពើហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់ជាច្រើនមកហើយ ទើបជនរងគ្រោះជាប្រពន្ធបានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់