សៀមរាបៈ នៅថ្ងៃទី១៩ និងទី២០ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអធិការដ្ឋានគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម កម្លាំងអធិការដ្ឋាននគរបាលស្រុកវ៉ារិន បានចុះបង្រ្កាបក្រុមជនសង្ស័យលួចម៉ូតូដ៏សកម្ម នៅក្នុងខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ និងដកហូតម៉ូតូល្មើសច្បាប់ចំនួន០៧គ្រឿង ។
បច្ចុប្បន្នជនទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូច្បាប់ ៕
មតិយោបល់