បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២0២១ កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង (កន្ទុយលេខ) ចំនួន ០២ទីតាំង ឃាត់ខ្លួនអ្នកកត់កន្ទុយលេខចំនួន០៤នាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងទី១ស្ថិតនៅក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួនបានមនុស្សចំនួន០២នាក់ និងទីតាំងទី២ ស្ថិតនៅក្នុងផ្សារ ភូ ពុយ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឃាត់ខ្លួនបានមនុស្សចំនួន០២នាក់ ។ ក្នុងប្រតិបត្តិការ២ទីតាំងខាងលើ កម្លាំងបានដកហូតសម្ភារមួយចំនួន ។
ករណីនេះ កម្លាំងសមត្ថកិច្ចបានកសាងសំណុំងរឿង បញ្ជូនជនសង្ស័យទាំងបួននាក់ ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕
មតិយោបល់