ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាលួចជ័រកៅស៊ូម្នាក់ ដកហូតវត្ថុតាង មានដាវនិង កាំបិតវែងខ្លី

ត្បូងឃ្មុំ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ចុះកិច្ចប្រតិបត្តិការបង្រ្កាបឃាត់ខ្លួន និងដកហូតវត្ថុតាងរួមមាន ដាវ០១ដើម កាំបិតខ្វែវ០១ដើម កាំបិតចុងស្រួច០១ដើម និងម៉ូតូចាស់០១គ្រឿង ។

ការឃាត់ខ្លួននេះធ្វើឡើងនៅកាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះថា “ជនសង្ស័យបានធ្វើសកម្មភាពលួចដើរបកជ័រកៅស៊ូ កាលពីវេលាម៉ោង ០៦និង៣០នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចចម្ការកៅស៊ូ ស្ថិតនៅភូមិស្រែពោល ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យខាងលើមានឈ្មោះ តុង សាមឿន ហៅប៉ោង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិគគីរជើង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឌាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់