ភ្នំពេញៈ កាលពីវេលាម៉ោង១២និង៣៥នាទី រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ មានករណីឆ្លងចរន្តអគ្គិសនី ឆេះផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងក្រុមទី១ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះឈ្មោះ កាទ័រ ដាវុធ ភេទប្រុស អាយុ៧០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ ។ ប្រភេទសំណង់ៈ ផ្ទះថ្មក្រោម ឈើលើ (ទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ) ខូចខាតសម្ភារៈ ឆេះពូកចំនួន ១និងសម្ភារៈប្រើប្រាស់ ប្រចាំថ្ងៃអស់មួយចំនួន នឹងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរឡើយ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ឱ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងស្រីម្នាក់ អាយុ៦ឆ្នាំ ដែលជាសាច់ញាតិ ម្ចាស់ផ្ទះបានក្រឡេកមើលទៅជញ្ជាំង និងម៉ាស៊ីនត្រជាក់ ស្រាប់តែឃើញភ្លើងឆេះ។ រួចក៏ស្រែកប្រាប់ចាស់ៗ នៅខាងក្រោមផ្ទះ រួចចាស់ៗ ក៏ស្រែកប្រាប់អ្នកជិតខាងឲ្យជួយ ខណៈនោះអ្នកជិតខាងក៏ចេញទៅជួយ ដោយខ្លះកាន់កាធុន និងខ្លះទៀតកាន់ធុងយួរទឹក ចាក់ពន្លត់ បន្ទាប់មកក៏មានរថយន្តពន្លត់អគ្គិភ័យ ចេញមកបាញ់ទឹកពន្លត់ភ្លើងអស់មួយរថយន្ត ទើបរលត់ទាំងស្រុង នៅវេលាម៉ោង១រសៀលថ្ងៃដដែល ។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
រថយន្ត ចេញអន្តរាគមន៍៤គ្រឿងក្នុងនោះបាញ់ទឹកអស់មួយគ្រឿង ៕
មតិយោបល់