ព័ត៌មានជាតិ

បុរសម្នាក់ត្រូវរថយន្តបុកកិនបែកក្បាលដៃជើងខ្ទេចស្លាប់យ៉ាងអាណោចអធ័ម នៅខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីវេលាម៉ោង ១និង៤៨នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តមិនចាំម៉ាក បុកអ្នកថ្មើរជើងកិនបែកក្បាលស្លាប់ ស្ថិតត្រង់ចំណុចក្រុមទី៥ ភូមិគារ៣ ឃុំគារ ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៤៣-២៤៤ ខេត្តបាត់ដំបង។

ជនរងគ្រោះភេទប្រុស អាយុប្រហែល ៤៦ឆ្នាំ ពាក់សម្លៀកបំពាក់ អាវដៃវែងពណ៌ខៀវ ស្លៀកខោជើងវែងពណ៌ខ្មៅ ខ្សែក្រវ៉ាត់ពណ៌ខ្មៅ ពាក់ស្រោមជើងម្ខាងពណ៌ត្រួយចេកខាងឆ្វេង ពាក់ស្បែកជើងជ័រពណ៌ខ្មៅកវែង សពត្រូវរថយន្តបុកកិនជាន់បែកក្បាល កិនដៃ និងជើងខ្ទេចទាំងអស់។

សូមបញ្ជាក់៖ ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងបានប្រាប់ឲ្យដឹងថា ជនរងគ្រោះខាងលើមិនដឹងរស់នៅភូមិឃុំណាទេ ចំណែករថយន្ត បើករត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់