កណ្តាលៈ នៅថ្ងៃច័ន្ទ ០៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទី មានករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន (ម៉ាទឹកកក) ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៣នាក់ ត្រង់ចំណុចភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យ៖ ១-ឈ្មោះ យ៉ុន វិឆុន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន), ២-ឈ្មោះ វី វណ្ណារី ហៅរី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត កណ្តាល (ឃាត់ខ្លួន), ៣-សុខ ស្រីល័ក្ខ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ភ្នំពេញ
(ឃាត់ខ្កួន) ។
វត្ថុតាងចាប់យករួមមាន៖១-ថ្នាំញៀនចំនួន០៣កញ្ចប់តូច,២ – សម្ភារៈសំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ ដោយទទួលព័ត៌មាន ពីប្រជាពលរដ្ឋល្អបានផ្តល់ព័ត៌មានប្រាប់ កម្លាំងសមត្តកិច្ចថា មានសកម្មភាពចែកចាយថ្នាំញៀន (ម៉ាទឹកកក)នៅចំណុចកើតហេតុ ក្រោយពីទទួលព័ត័មានបានភ្លាមកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុ ឃាត់ខ្លួនជនសង្ស័យរួមហ្នឹង វត្ថុតាង រួចកម្លាំងក៏បានបញ្ចូនជនសង្ស័យទាំង៣នាក់រួមហ្នឹង វត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ដើម្បីសួរនាំ ។
នៅចំពោះមុខសមត្តកិច្ច ជនសង្ស័យបានសារភាពថាវត្ថុតាងខាងលើ ពិតជារបស់ខ្លួនប្រាកដមែន ដោយមុនពេលកើតហេតុ ខ្លួនបានទៅទិញថ្នាំញៀនចំនួន០១ កញ្ចប់ ក្នុងតម្លៃ២០០,០០០រៀល (ម្ភៃម៉ឺនរៀល) ឈ្មោះ ភា (មិនស្គាល់ត្រកូល) អាយុប្រហែល៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ដើម្បីយកមកចែកចាយបន្ត និងរំលែក ទុកសម្រាប់ប្រើប្រាស់ខ្លួនឯងចំនួន០៣កញ្ចប់តូច។
បន្ទាប់ពីសួរនាំរួចកម្លាំងសមត្ថកិច្ច ក៏បញ្ជូនជនសង្ស័យរួមនឹងវត្ថុងតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់