បាត់ដំបងៈ ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៣និង៤០នាទី ទៀបភ្លឺ មានករណីគ្រោះអគ្គិភ័យ បណ្តាលឲ្យឆេះផ្ទះពលរដ្ឋរងការខូចខាត ទ្រព្យសម្បត្តិអស់ជាច្រើន ស្ថិតនៅក្នុងចំណុចក្រុមទី១៩ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ករណីអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆេះផ្ទះចំនួន០១ខ្នង (ឆេះទាំងស្រុង) ផ្ទះទំហំ ០៥មx០៤ម ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី របស់ម្ចាស់ឈ្មោះ យាន វឿត ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ និងឆេះរោងផ្ទុកអីវ៉ាន់០១ខ្នង (ខូចខាតប្រហែល២០%) ទំហំ ៦មx៩ម ធ្វើពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្បូវ របស់ម្ចាស់ឈ្មោះ វង់ សុផាន់ណា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ ។
មូលហេតុ៖ ដោយឈ្មោះ យាន វឿត បានដុតទៀនទុកចោលដើម្បីថ្វាយបង្គំព្រះ ពេលទៀបភ្លឺ បណ្តាលឲ្យឆាបឆេះតែម្តង ។
– ឆេះកង់ចំនួន ០១គ្រឿង (ខូចខាត១០០%)- ឆេះគ្រែដេក០១ (ខូចខាត១០០%) និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។
សរុបការខូចខាតទាំងពីខ្នងស្មើនឹង $១១០០ (មួយពាន់មួយរយដុល្លា) ភ្លាមៗនោះបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ៕
មតិយោបល់