ព័ត៌មានជាតិ

ធ្លាប់ជាប់ពន្ធនាគារម្តងរួចហើយមិនរៀង មកយកស្បែកជើងគប់រថយន្តធំៗដោយសារខឹងតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ពេក ពេលនេះចូលទៀត

កណ្តាលៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីធ្វើឲ្យខូចខាតដោយចេតនា យកស្បែកជើង គប់រថយន្ត កាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩វេលា
ម៉ោង៨និង១០នាទីចំណុចភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យខាងលើមានឈ្មោះសៀង វិច្ឆ័យណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរមិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារម្តង)ឃាត់ខ្លួន ។
វត្ថុតាងចាប់យក៖១-ស្បែកជើងផ្ទាត់០១ចំហៀងពណ៌ខ្មៅ ។

តាមប្រភពព័ត៌មាននៅវេលាម៉ោងកើតហេតុខាងលើជនសង្ស័យកំពុងឈរទិញទឹកសុទ្ធនៅអែបចិញ្ចើមផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ភ្នំពេញ-អ្នកលឿង ក្នុងភូមិឃុំកើត
ហេតុ ពេលនោះមានរថយន្តធុនធំ០១គ្រឿង បើកបរទិសដៅភ្នំពេញ-អ្នកលឿងមកដល់ចំណុចកើតហេតុ ជនសង្ស័យ បានយកស្បែងជើងគប់ទៅលើរថយន្តនោះរួចរត់គេចខ្លួន
បាត់។ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានសកម្មភាពគប់រថយន្តនៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានចុះដល់ចំណុចកើតហេតុស្រាវជ្រាវយកព័ត៌មានកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសួរនាំនៅប៉ុស្តិ៍ ។ នៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា ៖
ខ្លួនពិតជាបានយកស្បែកជើងគប់ទៅលើរថយន្តប្រាកដមែនដោយមូលហេតុខឹងនឹងរថយន្តធំៗតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយជនសង្ស័យក៏បានសារភាពទៀតថា កន្លងមក ខ្លួនធ្លាប់បានប្រើប្រាស់គ្រឿងញៀននិងធ្លាប់ជាប់ពន្ធនាគារម្តងពីបទធ្វើឲ្យខូចខាតដោយចេតនា
ក្រោយពីសួរនាំជនសង្ស័យរួមនិងវត្ថុតាងបានបញ្ចូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់