ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តដឹកដី បុកម៉ូតូ ផ្តាច់យកជីវិតបុរសម្នាក់ ភ្លាមៗនៅលើដងផ្លូវ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តដឹកដីបុកម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតនៅភូមិទួលលាប សង្កាត់សំរោង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងពិតប្រាកដនោះទេ ។ ខណ:នេះសមត្ថកិច្ចនៅមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យ ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយទៀត ៕

មតិយោបល់