ភ្នំពេញៈ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង៤០នាទី ចំណុច ក្រុមទី០៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកអភិបាលខណ្ឌ ជា ពិសី និងកម្លាំងខណ្ឌ ប៉ុស្តិ៍នគរបាលច្រាំងចំរេះទី២ រួមជាមួយប្រជាការពារ បានចុះបង្រ្កាបជាក់ស្តែង ដោយបានឃាត់ជនសង្ស័យ ០៣នាក់៖
១) អ៊ុក សង្វា ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ០២ ផ្លូវលេខ០៥ ក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ មុខរបរ លក់ដូរ(អ្នកលេង)។
២) លី ម៉ៅ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលេខ០៥ ក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ មុខរបរ លក់ដូរ (អ្នកលេង)។
៣) ម៉េង ហុង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះនៅលើប៊ែ ក្រុមទី០៦ ភូមិក សង្កាត់ច្រាំងចំរេះទី២ មុខរបរ លក់ដូរ (អ្នកលេង)។
សម្ភារៈដកហូត៖ រួមមានមាន់ ចំនួន០២ក្បាល ។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងធ្វើសាកសួរយកចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕
មតិយោបល់