ផ្ទះ ព័ត៌មានជាតិ រថយន្ត Lexus ...

រថយន្ត Lexus NS250h ផ្លាកលេខភ្នំពេញ 2AG-5253 បើកបុកថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ

0

ភ្នំពេញ: នៅវេលាម៉ោងប្រមាណ០១និង៥៣នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តបើកលឿនជ្រុលបុកថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ចំនួន២កំណាត់ និងរងការខូចខាតយ៉ាងដំណំ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក Lexus NS250h ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AG-5253 ធ្វើដំណើរតាម បណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណ:បើកបរមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េចនោះទេ ស្រាប់តែរថយន្តខាងលើ បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ចំនួន២កំណាត់ រួចរថយន្តមិនទាន់អស់ល្បឿននូវឡើយ ក៏ជ្រុលទៅមុខបុកម៉ូតូ១គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តរួមនឹងអ្នកដំណើរមានគ្នាចំនួន២នាក់ប្រុសស្រី បានរត់គេចខ្លួនបាត់
មុនពេលសមត្ថកិច្ចមកដល់ ហើយសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តទៅរក្សាទុក នៅ ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីឲ្យម្ចាស់មកចូលខ្លួនដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់