ព័ត៌មានជាតិ

ខ្លាំងមែន! ហ៊ានយកដែកកេះដុតផ្ទះឪពុកបង្កើតចេះខ្ទេច នៅស្រុកថ្មគោល

បាត់ដំបង: នៅថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង ៩ និង ៣០នាទីព្រឹក នៅចំណុចក្រុមទី៣១ភូមិបល្ល័ង្កក្រោមឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បុរសឈ្មោះ សឺតសីលា អាយុ ៣០ ឆ្នាំរស់នៅភូមិឃុំខាងលើបានយកដែកកេះធ្វើសកម្មភាពដុតផ្ទះរបស់ឪពុកខ្លួនឈ្មោះ ពិត សឺតភេទប្រុសអា យុ ៥៦ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើបណ្ដាល ឱ្យឆេះផ្ទះមួយខ្នងទំហំ ០៦ម៉ែត្រគុណនឹង០៧ម៉ែត្រ ព្រមទាំងសម្ភារ:ទ្រព្យសម្បត្តិបណ្តាលឱ្យឆេះអស់ទាំងស្រុង សរុបការខូចខាតជាប្រាក់ប្រមា ណ ១៣, ០០០ដុល្លាអាមេរិក(មួយមុឺនបីពាន់ដុល្លាអាមេរិក ) ។

នៅពេលកេីតហេតុសមត្ថកិច្ចបានធ្វេីការឃាត់ ខ្លួនជនសង័្សយខាងលេី ធ្វេីការស្រាវជ្រាវ អំពោះមូលហេតុដែលនាំដល់ការដុតបំផ្លាញលំនៅដ្ឋាននេះ តែអ្វីដែលជាចម្លេីយសារភាពរបស់ជនសង័្ស យនោះគឺដោយសារតែខ្លួនប្រេីប្រាស់គ្រឿង ញៀនច្រេីន។

នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំចាត់វិធានការតាមផ្លូវច្បាប់៕

 

មតិយោបល់