ព័ត៌មានជាតិ

ម្តាយកូនរងរបួសធ្ងន់បន្ទាប់រថយន្តបុកជាមួយម៉ូតូនៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១និង៣៥ នាទី នៅលើផ្លូវក្រាលកៅស៊ូ ក្នុងខេត្ត ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កើតមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-8427 បើកបរដោយឈ្មោះ វី គឹមឡុង ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិវត្តភ្នំ ឃុំភ្នំកូរ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងលិច ទៅទិសខាងកេីត រហូតមកដល់ត្រង់ចំណុចខាងលេី ក៏បានបុកជាមួយម៉ូតូ 0១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-2379 បើកបរដោយឈ្មោះ មូ សារីម ភេទ ស្រី អាយុ ៥០ ឆ្នាំ មានទីលំនៅភូមិដកគ្រង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរ០១ នាក់(ត្រូវជាកូន)ឈ្មោះ ផាត់ រ៉ូហ្សា ភេទស្រី អាយុ ១០ ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយអ្នកបេីកបរ បើកចេញពីទិសខាងជើងទៅទិសខាងត្បូង ក្នុងដំណេីរខ្វែងទិសគ្នា បណ្តាលឲ្យ រងរបួស ស្រី ០២ នាក់ ធ្ងន់ ០១នាក់ (អ្នកបើកបរម៉ូតូនិងអ្នករួមដំណើរ ) ព្រមទាំងខូចខាត រថយន្ត ០១គ្រឿង ស្រាល និងម៉ូតូ ០១ គ្រឿង ស្រាល ។

វត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបេីកបររថយន្ត ០១ នាក់ ឈ្មោះ វី គឹមឡុង ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់