ភ្នំពេញៈ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដោយមានរថយន្ដក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ នៅតាមបណ្ដោយផ្លូវណតព្រីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្ដបង្ក ក្រឡុកស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ5A-2159។
បើតាមការបញ្ជាក់ពីអ្នកបើកបរ បានឲ្យដឹងថា គឺដោយសាររថយន្ដបែកទុយោខ្យល់ ក៏ទាញចង្កូត បុកខឿនសួនច្បារ ព្រោះតែខ្លាចបុកអ្នកដំណើរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែងនាំយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕




មតិយោបល់