ខាងធនាគារ ពិភពលោកបានតែងតាំងពលរដ្ឋអាមេរិកាំងម្នាក់ទៀតគឺលោក Jim Yong Kim ឱ្យកាន់តំណែងជាប្រធាននៃទីភ្នាក់ងារអភិវឌ្ឍន៍សាកលនេះ។

លោក Jim Yong Kim ជាវេជ្ជបណ្ឌិត នរវិទូនិងជាប្រធាននៃសាកលវិទ្យាល័យ Dartmouth។ កាលពីពេលមុនលោកបានចាត់ចែងកិច្ចខិតខំប្រឹងប្រែងរបស់អ.ស.ប. ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ បានបង្កើតអង្គការមិនមែនជារបស់រដ្ឋាភិបាលមួយដើម្បី ឧបត្ថម្ភគម្រោងផ្តួចផ្តើមការថែរក្សាសុខភាពក្នុងប្រទេសជាតិក្រីក្រ ហើយលោកបានបង្រៀននៅឯសាកលវិទ្យាល័យ Harvard ផងដែរ។ លោកបណ្ឌិត Kim នឹងបម្រើអណត្តិមួយមានរយៈពេល៥ឆ្នាំដែលចាប់ផ្តើមនៅថ្ងៃទី១ខែ កក្កដា។ លោកនឹងបន្តតំណែងពីលោក Robert Zoellick ដែលអណត្តិរបស់លោកនឹងចប់ក្នុងខែមិថុនា។
តាមរយៈកិច្ចព្រមព្រៀងមិនផ្លូវការមួយ ជនជាតិអាមេរិកាំងម្នាក់តែងតែដឹកនាំធនាគារពិភពលោក ចំណែកឯជនជាតិអឺរ៉ុបម្នាក់តែងតែកាន់តំណែងជានាយកនៃអង្គការមូលនិធិ រូបិយប័ណ្ណអន្តរជាតិ។
ពួកអ្នករិះគន់បាននិយាយថាកិច្ចព្រមព្រៀងនោះចាស់ហួសសម័យហើយមិនយុត្តិធ៌មទេ៕
មតិយោបល់