ព័ត៌មានជាតិ

រថយន្ត PAJERO ផ្លាកលេខ ប មានជ័យ 2A-2889 រេចង្កូតរអិលធ្លាក់ផ្លូវ ខណៈមេឃកំពុងភ្លៀង

ភ្នំពេញ: កាលពីវេលាម៉ោងប្រមាណ៨និង៥៣ នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យរថយន្ត១គ្រឿងរេចង្កូតរអិលធ្លាក់ផ្លូវ ខណ:មេឃកំពុងភ្លៀង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅតាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក PAJERO ពណ៌ទឹកប្រាក់ លាយទឹកប៊ិច ពាក់ផ្លាកលេខ ប មានជ័យ 2A-2889 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង លុះបើកបរមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតរអិលធ្លាក់ផ្លូវមកខាងស្តាំដៃ រងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ធ្វើការពិនិត្យសព្វគ្រប់ ហើយឲ្យម្ចាស់ហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋឬក៏ឯកជននោះទេ ហើយក៏មិនមាននរណាម្នាក់រងរបួសដែរ ៕

មតិយោបល់