ព័ត៌មានជាតិ

ផ្ទះមួយខ្នងឆេះទាំងស្រុងនៅក្រុងសេរីសោភ័ណ

បន្ទាយមានជ័យ: ករណីអគ្គិភ័យមួយបានឆាបឆេះនៅវេលាម៉ោង ៧ និង០០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ពេលនោះមានកម្លាំង អ.ហ ខេត្ត ដឹកដោយលោក ឃី កៅយក់ ជំនួយការិយាល័យប្រតិបត្តិការ សហការជាមួយកម្លាំងមូលដ្ឋាន អ.ហ ក្រុងសិរីសោភ័ណ ចុះជួយពន្លត់អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង (ធ្វើអំពីថ្មក្រោមឈេីលេី) ដោយមិនទាន់ដឹងមូលហេតុ បណ្ដាលឱ្យខូចខាតទាំងស្រុង ស្ថិតក្នុងភូមិអង្គារបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ៕

 

មតិយោបល់