ព័ត៌មានជាតិ

ស្ត្រីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណី…

ភ្នំពេញ: កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥ និង ៣០នាទីកម្លាំងជំនាញបានចុះបង្ក្រាប​ត្រង់ចំណុចមុខបុរីប៉េងហួត ផ្លូវ៣៧១ ស្ថិតភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជួញដូរខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យឈ្មោះ ខឹម ដាណេត ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះលេខ៣៤០ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០១កញ្ចប់ថង់ធំល្មម។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់