ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់​ ជាប់ពាក់ព័ន្ធក្នុងករណីលួច

ប៉ៃលិន: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង ​១៩ និ​ង​៣០​នាទី​ ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០​ កម្លាំងជំនាញផ្នែកនគរបាលព្រហ្ម​ទណ្ឌ​ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ​ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងកាច់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីលួច (ម៉ូតូ) កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះជួល គឹម មី ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មន្រ្តីនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ឡុង គីមឡេង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ជនសង្ស័យឈ្មោះ នួនវិចិត្រ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ម៉ូតូដែលបាត់ម៉ាក ហុងដា ឃ្លីក សេរីឆ្នាំ ២០១៥ ពណ៌ ស លាយខ្មៅ ពាក់ស្លាកលេខប៉ៃលិន ១C-០៦៩៩ ។

បច្ចុប្បន្នជនជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់