ព័ត៌មានជាតិ

បុរសម្នាក់ផ្សាស៊ីទែនប្រេង បណ្ដាលឲ្យផ្ទុះស្លាប់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៧និង៤៥នាទីព្រឹក មានករណីបុរសម្នាក់ផ្សាស៊ីទែនប្រេងទូក បណ្ដាលឲ្យផ្ទុះស្លាប់ ហេតុការណ៍នេះកើតឡើង ស្ថិតក្នុងក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ញ៉ឹល សំណាង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាងផ្សា ស្នាក់នៅបណ្ដោះអាសន្នផ្ទះលោក ព្រហ្ម បន ភូមិឃុំកើតហេតុខាងលើ មាន ស្រុកកំណើត ភូមិរកាថ្មី ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកំពត។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់